នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងមុខសាលាឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ពកំពុងឈរជើងនៅព្រំដែនកម្ពុជា-ថៃ និងគ្រួសារពលករ ដែលបានត្រឡប់មកពីប្រទេសថៃទូទាំងស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន៣៥២គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ដោយមានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកតំណាងរាស្ត្រ សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក និងឃុំទាំងដប់ក្នុងស្រុកកំពង់ត្រឡាច។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា